ក្រសួងការពារជាតិ បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនិងទិកតុកទាំងអស់ កុំបង្កើតគណនីហ្វេសប៊ុកនិងទិកតុកដោយប្រើប្រាស់ឈ្មោះ និងឡូហ្គូ(Logo) ដូចគណនីផ្លូវការរបស់ក្រសួងការពារជាតិ ដើម្បីបញ្ចៀសការភាន់ច្រឡំពីសាធារណជន(ទទួលព័ត៌មានមិនត្រឹមត្រូវ និងគ្មានប្រភពច្បាស់លាស់)។
ជាមួយគ្នានេះ ក្រសួងការពារជាតិ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវត្រួតពិនិត្យប្រភពព័ត៌មានពិតប្រាកដពីគណនីផ្លូវការ របស់ក្រសួងការពារជាតិ៕
សម្រួល៖ ចិន្តា ទីទិ


