Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ នាំឱ្យរលកសមុទ្រមានកម្ពស់មធ្យមជិត២ម៉ែត្រ

Historical original · translation unavailable

ខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥នេះ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤០% ខណៈរលកសមុទ្រមានកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

ក្រសួងធនធានទឹក បានបញ្ជាក់ថា សម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូងមានឥទ្ធិពលលើសមុទ្រអានដាមម៉ែ ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។

ឥទ្ធិពលនេះ នឹងជះលើខេត្តជាប់ឆ្នេរសមុទ្រមួយចំនួនទៀតនៅកម្ពុជា ដូចជា ខេត្តកោះកុង កំពត កែប និងជួរភ្នំបូកគោ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…