Skip to main content
Preah Sihanouk Provincial Television
Log in

ឆ្នាំនេះមណ្ឌលខេត្តព្រះសីហនុមានបេក្ខជនចូលរួមប្រឡងបាក់ឌុបជាង២ពាន់នាក់កើនជាងឆ្នាំមុន

Historical original · translation unavailable

Summary

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែសីហាខាងមុខនេះ ខណៈមណ្ឌលប្រឡងខេត្តព្រះសីហនុ មានបេក្ខជនចូលរូមប្រឡងចំនួន ២,២៥៧នាក់ (ស្រី១,១៦៤នាក់) បើធៀបនឹងឆ្នាំមុនកើនឡើង៣១៣នាក់ (ស្រី១៦៧)។បើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍ KPS99 TV នៅរសៀលថ្ងៃទី១៩ ខែសីហានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ នៅមណ្ឌលប្រឡងខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យចូលរួមប

ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២៤-២០២៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែសីហាខាងមុខនេះ ខណៈមណ្ឌលប្រឡងខេត្តព្រះសីហនុ មានបេក្ខជនចូលរូមប្រឡងចំនួន ២,២៥៧នាក់ (ស្រី១,១៦៤នាក់) បើធៀបនឹងឆ្នាំមុនកើនឡើង៣១៣នាក់ (ស្រី១៦៧)។

បើតាមលោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ បានប្រាប់ទូរទស្សន៍ KPS99 TV នៅរសៀលថ្ងៃទី១៩ ខែសីហានេះថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬការប្រឡងបាក់ នៅមណ្ឌលប្រឡងខេត្តព្រះសីហនុ មានបេក្ខជនដាក់ពាក្យចូលរួមប្រឡងសរុបចំនួន ២,២៥៧នាក់ (ស្រី១,១៦៤នាក់) ចែកជា ៥មណ្ឌល ត្រូវនឹង ៩៣បន្ទប់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ៤៧៤នាក់ (ស្រី២៧៣នាក់) ចែកជា ២មណ្ឌល ស្មើនឹង២០បន្ទប់ និងវិទ្យាសាស្ត្រសង្គមមានបេក្ខជន ១,៧៨៣នាក់ (ស្រី៨៩១នាក់) ចែកជា ៣មណ្ឌល ស្មើនឹង ៧៣បន្ទប់។

លោកស្រីប្រធានមន្ទីរអប់រំ បានគូសបញ្ជាក់ថា បេក្ខជនចូលរូមប្រឡងបាក់ឌុបជាង ២ពាន់នាក់នាឆ្នាំ២០២៥នេះ  បើប្រៀបធៀបជាមួយនឹងឆ្នាំ២០២៤ មានបេក្ខជនកើនឡើងសរុបចំនួន ៣១៣នាក់ (ស្រី១៦៧នាក់) ក្នុងនោះបន្ទប់ប្រឡងក៏បានកើនឡើងចំនួន ១២បន្ទប់ដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…