ក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង៖ ២៨ សីហា ២០២៥» ដើម្បីផ្តល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡង។
សន្និសីទនេះនឹងរៀបចំឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ១៤:៣០នាទីរសៀល ទីតាំងនៅអគារទីស្តីការក្រសួងអប់រំ។ ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡានឹងអញ្ជើញជាវាគ្មិនក្នុងសន្និសីទនេះដើម្បីផ្តល់ព័ត៌មានលម្អិត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

