Skip to main content
Preah Sihanouk Provincial Television
Log in

ជើងហោះហើរដំបូងមកពីទីក្រុង KUNMING ប្រទេសចិន ចុះចតដោយជោគជ័យនៅព្រលានយន្តហោះខេត្តព្រះសីហនុ

Historical original · translation unavailable

នាយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥នេះ ជើងហោះហើរដំបូងមកពីទីក្រុង KUNMING ខេត្តយូណាន  ប្រទេសចិន បានចុះចតដោយជោគជ័យនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមវត្តមានលោក សុខ ភា អភិបាលរងខេត្តព្រះសីហនុ និង ឯកឧត្តម វ៉ាន់ ណូរ៉ាក់ នាយកអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ដើម្បីទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរ។ 

សូមជម្រាបដែរថា ភ្ញៀវទេសចររួមដំណើរមានជនជាតិចិនសរុប ៨៤នាក់ និងជនជាតិខ្មែរ១នាក់ ធ្វើដំណើរដោយយន្តហោះប្រភេទ Boeing 737-40០ នៃក្រុមហ៊ុន Ruili Airlines៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ទាវ វិឆាត

Comments

Loading comments…