ក្រសួងមុខងារសាធារណៈកម្ពុជា នាថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥នេះ កំពុងរៀបចំសិក្ខាសាលារយៈពេល ៣ថ្ងៃ ស្តីពី «ឌីជីថលូបនីយកម្មក្នុងរដ្ឋបាលសាធារណៈ» ដែលមានការចូលរួមពីតំណាងបណ្តាប្រទេសសមាជិកអាស៊ាន ទីម័រឡេស្តេ និងអាស៊ានបូក ៣ រួមទាំងមន្រ្តីរាជការកម្ពុជាផងដែរ។
ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជារីករាយក្នុងការផ្តល់បដិសណ្ឋារកិច្ច និងបរិយាកាសល្អ ដើម្បីឱ្យប្រតិភូទាំងអស់បានចូលរួមផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមកលើប្រធានបទនេះ។ សិក្ខាសាលានេះក៏មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យមុខងារសាធារណៈឱ្យកាន់តែប្រសើរឡើងផងដែរ។
សូមជម្រាបដែរថា ក្រសួងមុខងារសាធារណៈបានជូនពរដល់ប្រតិភូ និងសិក្ខាកាមទាំងអស់ឱ្យទទួលបានជោគជ័យក្នុងការសិក្សានិងរីករាយជាមួយការស្នាក់នៅខេត្តសៀមរាប៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ




