Skip to main content
Preah Sihanouk Provincial Television
Log in

ស្នងការនគរបាលខេត្តព្រះសីហនុអនុវត្តន៍ អនុសាសន៍ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា គឺមិនអនុញ្ញាតិឲ្យកម្លាំងនគរបាលចរាចរណ៍ដាក់គោលដៅផាកពិន័យគ្រប់ប្រភេទ

Historical original · translation unavailable

ខេត្តព្រះសីហនុ៖ ដើម្បីអនុវត្តន៍អនុសាសន៍របស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចាត់កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំដោយលោក វរៈសេនីយ៍ទោ នី ចាន់ណារ៉ា នាយការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ដាក់កម្លាំងប្រចាំការនៅការិយាល័យ ប្រចាំការគោលដៅ P1 P4 P6 ប្រចាំការនៅស្តុបតាមបណ្តោយ វិថីឯករាជ្យ(ផ្លូវ១០០) តាមបណ្ដោយផ្លូវឆ្នេរអូរឈើទាល និងឈរជើងប្រចាំការគោលដៅចុងអូរឈើទាល២ និងកែងផ្លូវឆ្នេរអូរឈើទាលបន្ទប់ទឹកទី៣ជាប្រចាំ។

តាមអនុសាសន៍របស់ ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ គឺមិនអនុញ្ញាតឲ្យកម្លាំងនគរបាលចរាចរណ៍ទូទាំងប្រទេសដាក់គោលដៅផាកពិន័យទៅលើអ្នកធ្វើដំណើរយានជំនិះគ្រប់ប្រភេទ ដោយសារសភាពការណ៍ព្រំដែនមានភាពតានតឹង រហូតធ្វើអោយប្រជាជននៅខេត្តជាប់ព្រំប្រទល់ជម្លៀសចេញរកកន្លែងសុវត្ថិភាព ពោលនគរបាលចរាចរណ៍ផ្លូវគោកជួយសម្រួលចរាចរណ៍តែប៉ុណ្ណោះ។

ក្នុងន័យនេះដើម្បីអប់រំណែនាំ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងកុំឱ្យបើកបរបញ្ច្រាស់ទិសចរាចរណ៍ កុំឱ្យមានការកកស្ទះចរាចរណ៍ ដើម្បីជៀសផុតករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាយថាហេតុផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…