Skip to main content
Preah Sihanouk Provincial Television
Log in

ពន្លាជាតិកម្ពុជាទទួលភ្ញៀវចូលទស្សនាជាង១លាននាក់ក្នុងពិព័រណ៍ពិភពលោក២០២៥

Historical original · translation unavailable

Summary

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាង ១លាននាក់ (១,៣១៩,៦៦៣នាក់) (គិតជាមធ្យមប្រមាណ ៩,១០១ នាក់/ថ្ងៃ) ស្មើនឹងប្រមាណ ៧%នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោកសរុបជិត១៩លាននាក់ (១៨,៩៧៧,០០០នាក់)។លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ ខែកញ្ញាម្សិលមិញនេះ បានអញ្ជើញចូលទស្សនា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។ពិព័រណ៍ពិភពល

គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះ ពន្លាជាតិកម្ពុជា បានទទួលភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជាង ១លាននាក់ (១,៣១៩,៦៦៣នាក់) (គិតជាមធ្យមប្រមាណ ៩,១០១ នាក់/ថ្ងៃ) ស្មើនឹងប្រមាណ ៧%នៃចំនួនអ្នកចូលទស្សនាពិព័រណ៍ពិភពលោកសរុបជិត១៩លាននាក់ (១៨,៩៧៧,០០០នាក់)។

លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០៤ ខែកញ្ញាម្សិលមិញនេះ បានអញ្ជើញចូលទស្សនា និងត្រួតពិនិត្យវឌ្ឍនភាពការងាររបស់ពន្លាជាតិកម្ពុជា ក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា កាន់សៃ ប្រទេសជប៉ុន។

ពិព័រណ៍ពិភពលោក ២០២៥ ត្រូវបានរៀបចំក្នុងរយៈពេល ៦ខែ ពោលចាប់ពីថ្ងៃទី១៣ ខែមេសា រហូតដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជា បានជ្រើសរើស “ប្រាសាទកោះកេរ” ជាស្នូលក្នុងការសាងសង់ “ពន្លាជាតិ” ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់កម្ពុជា ក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌ ស្នាដៃស្ថាបត្យកម្ម និងសិល្បៈបុរាណខ្មែរដ៏សម្បូរបែប។

កម្ពុជាក៏បានដាក់តាំងបង្ហាញផលិតផលសក្តានុពលរួមមាន ផលិតផលសម្គាល់ភូមិសាស្រ្តទំនិញ ស្វាយចន្ទី អង្ករ គ្រឿងចម្លាក់ប្រាក់ស្ពាន់ វត្ថុអនុស្សាវរីយ៍ គ្រឿងចម្លាក់ សម្លៀកបំពាក់ សូត្រមាស និងស្នាដៃសិល្បៈជាដើម និងបានចាក់បញ្ចាំងវីដេអូអំពីតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត ព្រមទាំងសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍របស់កម្ពុជាផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…