Skip to main content
Preah Sihanouk Provincial Television
Log in

សម្ពាធទាបវិវត្តទៅជាព្យុះទី១៥មានឥទ្ធិពលលើកម្ពុជាដល់ថ្ងៃ៧កញ្ញា!

Historical original · translation unavailable

Summary

ប្រទេសកម្ពុជាទទួលរងសម្ពាធទាបដែលបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះប៉ីផាស (Peipah) T2515 ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលធ្វើឱ្យបណ្តារាជធានីខេត្តស្ទើរទូទាំងប្រទេស អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់។ ប៉ុន្តែទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះប៉ីផាសនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។បើតាមក្រសួងធនធានទឹក ព្យុះនេះ ក៏មានឥទ្ធិពលលើមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើ

ប្រទេសកម្ពុជាទទួលរងសម្ពាធទាបដែលបានវិវត្តទៅជាព្យុះទី១៥ ឈ្មោះប៉ីផាស (Peipah) T2515 ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ ដែលធ្វើឱ្យបណ្តារាជធានីខេត្តស្ទើរទូទាំងប្រទេស អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់។ ប៉ុន្តែទោះជាយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះប៉ីផាសនេះពុំមានឥទ្ធិពលខ្លាំងមកលើកម្ពុជានោះទេ។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។

បើតាមក្រសួងធនធានទឹក ព្យុះនេះ ក៏មានឥទ្ធិពលលើមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងកម្ពុជា។ ស្ថានភាពបែបនេះ ក្រសួងបញ្ជាក់ថា តំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ៤០%។

ចំណែក តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរ ភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥៥%។ ដោយឡែក តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៤៥% និងរលកសមុទ្រមានកម្ពស់ចន្លោះពី ០,៥០ម៉ែត្រទៅ ១,៥០ម៉ែត្រ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ប៉ៃ សុឃីម

Comments

Loading comments…