Skip to main content
Preah Sihanouk Provincial Television
Log in

មហាយក្សចិនឈរលំដាប់កំពូលក្នុងការបោះទុនវិនិយោគនៅកម្ពុជាក្នុងពេល៨ខែ!

Historical original · translation unavailable

Summary

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា មហាយក្សចិនបានឈរលើកំពូលតារាងក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ ខណៈទុនវិនិយោគរបស់មហាយក្សចិនមានចំនួន ៥២,៨២ភគរយនៃទុនវិនិយោគសរុបចំនួន ៧,២ប៊ីលានដុល្លារអាម៉េរិក។ ចំណែក ក្នុងខែសីហា ទំហំទុនវិនិយោគរបស់មហាយក្សចិនដែលបានបោះទុននៅកម្ពុជាមាន ៤៣,៥៧ភាគរយនៃទំហំទុនសរុប ៦០៨លានដុល្លារអាម៉េរិក។សូមជម្រាបថា ក្នុងរយៈពេល ៨ខែឆ្នាំ២០២៥នេះ កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ៤៩១គម្រ

បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបង្ហាញថា មហាយក្សចិនបានឈរលើកំពូលតារាងក្នុងការបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ក្នុងរយៈពេល៨ខែឆ្នាំ២០២៥នេះ ខណៈទុនវិនិយោគរបស់មហាយក្សចិនមានចំនួន ៥២,៨២ភាគរយនៃទុនវិនិយោគសរុបចំនួន ៧,២ប៊ីលានដុល្លារអាម៉េរិក។ ចំណែក ក្នុងខែសីហា ទំហំទុនវិនិយោគរបស់មហាយក្សចិនដែលបានបោះទុននៅកម្ពុជាមាន ៤៣,៥៧ភាគរយនៃទំហំទុនសរុប ៦០៨លានដុល្លារអាម៉េរិក។

សូមជម្រាបថា ក្នុងរយៈពេល ៨ខែឆ្នាំ២០២៥នេះ កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគ៤៩១គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៧,២ប៊ីលានដុល្លារអាម៉េរិក។ ចំនួននេះបើធៀបនឹងពេលដូចគ្នាឆ្នាំ២០២៤ គម្រោងវិនិយោគកើន២០៤គម្រោង ស្មើនឹង៧១ភាគរយ ខណៈទំហំទុនកើន ២,៥ប៊ីលានដុល្លារអាម៉េរិក ស្មើនឹង ៥០ភាគរយ។ ដោយឡែក ក្នុងខែសីហា កម្ពុជាសម្រេចចុះបញ្ជីគម្រោងវិនិយោគ៥១គម្រោង មានទុនវិនិយោគសរុប ៦០៨លានដុល្លាអាម៉េរិក ដែលអាចបង្កើតការងារបានប្រមាណ ២៧ពាន់កន្លែង៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…