Skip to main content
Preah Sihanouk Provincial Television
Log in

ក្រុមហ៊ុនWATG អាមេរិកនឹងមកសិក្សាគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ

Historical original · translation unavailable

Summary

WATG (Wimberly Allison Tong & Goo) ជាក្រុមហ៊ុនរចនាពហុវិស័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសកលលោក នឹងមកសិក្សាលើវិស័យសំខាន់ៗមួយចំនួននៃគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥ និងមានឯកទេសខ្ពស់ក្នុងវិស័យសណ្ឋាគារ កម្សាន្ត អភិវឌ្ឍន៍ទីក្រុង និងគម្រោងលំនៅដ្ឋានប្រណីត។បើតាមក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៤កញ្ញាថា ក្រុមហ៊ុន WATG (Wimberly Allison Tong &am

WATG (Wimberly Allison Tong & Goo) ជាក្រុមហ៊ុនរចនាពហុវិស័យមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅលើសកលលោក នឹងមកសិក្សាលើវិស័យសំខាន់ៗមួយចំនួននៃគម្រោងអភិវឌ្ឍន៍ក្រុងបូកគោ។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅទីក្រុងហូណូលូលូ សហរដ្ឋអាមេរិក ក្នុងឆ្នាំ១៩៤៥ និងមានឯកទេសខ្ពស់ក្នុងវិស័យសណ្ឋាគារ កម្សាន្ត អភិវឌ្ឍន៍ទីក្រុង និងគម្រោងលំនៅដ្ឋានប្រណីត។

បើតាមក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានបញ្ជាក់លើទំព័រហ្វេសប៊ុកផ្លូវការនៅថ្ងៃទី០៤កញ្ញាថា ក្រុមហ៊ុន WATG (Wimberly Allison Tong & Goo) ត្រូវបានអ្នកឧកញ៉ា សុខ គង់ ប្រធានក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប ជ្រើសរើសមកធ្វើការសិក្សាទៅលើ គម្រោងអភិវឌ្ឍន៍ក្រុងបូកគោលើវិស័យសំខាន់ៗមួយចំនួនក្នុងការរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ អ្នកឧកញ៉ា សុខ គង់ បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះ គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍រយៈពេលវែងនៃឧទ្យានជាតិព្រះមុនីវង្សបូគោ នៅខេត្តកំពត ក្នុងព្រះរាជាណាចក្រកម្ពុជា ខណៈផែនការនេះ ផ្តោតសំខាន់លើការការពារបរិស្ថាន អភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម វិស័យអប់រំ និងស្ថាប័នផ្សេងៗទៀត ដើម្បីធានាអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទន្ទឹមគ្នានេះ ដោយមានគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល សន្តិភាព ស្ថិរភាពនយោបាយប្រកបដោយចីរភាព ក្រុមហ៊ុន WATG នឹងបន្តពង្រឹងការវិនិយោគ ដោយចូលរួមដ៏សំខាន់ក្នុងការលើកកម្ពស់សេដ្ឋកិច្ចទាំងក្នុងតំបន់ និងសេដ្ឋកិច្ចជាតិ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…