Skip to main content
Preah Sihanouk Provincial Television
Log in

កម្មករ២៥នាក់នៅរោងចក្រមួយក្នុងក្រុងកំពង់សោមបានយល់ដឹងពីការបង្ការនិងពន្លត់អគ្គិភ័យ

Historical original · translation unavailable

Summary

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅបញ្ជ្រាប់ចំណេះដឹងនិងជំនាញអំពីការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដល់កម្មករកម្មការិនី នៅរោងចក្រ ខូហ្ស៊ី អេឡិកទ្រីខល អឹផ្លាយអិន (ខេមបូឌា) ឯ.ក (COZY ELECTRICAL APPLIANCES (CAMBODIA) CO.,LTD.) ស្ថិតនៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។កម្មវិធីបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានដាក់បញ្ចូលនូវកម្មវីធីទ្រឹស្តីអគ្គិភ័យ

កម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះទៅបញ្ជ្រាប់ចំណេះដឹងនិងជំនាញអំពីការបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះដល់កម្មករកម្មការិនី នៅរោងចក្រ ខូហ្ស៊ី អេឡិកទ្រីខល អឹផ្លាយអិន (ខេមបូឌា) ឯ.ក (COZY ELECTRICAL APPLIANCES (CAMBODIA) CO.,LTD.) ស្ថិតនៅភូមិពូធឿង សង្កាត់បិតត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

កម្មវិធីបណ្តុះបណ្តាលនេះ បានរៀបចំឡើងនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានដាក់បញ្ចូលនូវកម្មវីធីទ្រឹស្តីអគ្គិភ័យ, វិធីប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យ, ការជម្លៀសខ្លួន, ការសង្គ្រោះបឋម និងការហ្វឹកហាត់ជាក់ស្តែង។ វគ្គបណ្តុះបណ្តាលនេះ មានកម្មករ កម្មការនី ចូលរួមសរុប ២៥នាក់ (ស្រី ២២នាក់)៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…