ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលមកលេងកម្សាន្តក្នុងខេត្តព្រះសីហនុឱ្យបានកាន់តែមានប្រសិទ្ធភាពខ្ពស់ កម្លាំងការិយាល័យនគរបាលទេសចរណ៍ សហការជាមួយកម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹក និងកម្លាំងការិយាល័យសុខាភិបាល បានចុះល្បាតតាមតំបន់ឆ្នេរ នៅរសៀលថ្ងៃទី០៦ ខែកញ្ញាម្សិលមិញនេះ។
យ៉ាងណាមិញ កងកម្លាំងសមត្ថកិច្ចខេត្តព្រះសីហនុ តែងតែយកចិត្តទុកដាក់ក្នុងការរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ តាមរយៈការចុះល្បាតជាបន្តបន្ទាប់នៅតាមបណ្តាគោលដៅសំខាន់ៗ ដូចជា៖ តំបន់ឆ្នេរ និងការចុះត្រួតពិនិត្យជលយានយន្តធ្វើអាជីវកម្មទៅតាមបណ្តាកោះផ្សេងៗ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត












