Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគ២ចូលបោះទុននៅខេត្តកំពង់ស្ពឺដែលអាចផ្តល់ការងារជូនពលរដ្ឋជាង៦០០កន្លែង

Historical original · translation unavailable

ខេត្តកំពង់ស្ពឺ ទទួលបានគម្រោងវិនិយោគចំនួន២បន្ថែមទៀត ដែលអាចបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ៦០០កន្លែង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រឱ្យគម្រោងវិនិយោគបង្កើតរោងចក្រចំនួន០២នៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

គម្រោងវិនិយោគទាំង២នេះ មានគម្រោងបង្កើតរោងចក្រផលិតឧបករណ៍ជាង និងសម្ភារៈបន្ទាប់សន្សំ (ពីលោហធាតុ និងប្លាស្ទិក) ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៨២កន្លែង ដែលមានទីតាំងស្ថិតនៅអគារលេខA3 ផ្លូវជាតិលេខ៤១ ភូមិត្រពាំងស្ទង ឃុំស្នំក្រពើ ស្រុកគងពិសី និងគម្រោងបង្កើតរោងចក្រផលិតសម្ភារៈក្មេងលេង ក្នុងទំហំទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២៨៣កន្លែង មានទីតាំងស្ថិតនៅភូមិព្រៃសាលា ឃុំរលាំងគ្រើល ស្រុកសំរោងទង។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋរស់នៅក្នុងស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលទទួលបានគម្រោងវិនិយោគថ្មីនេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…