នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥នេះ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជានាយកគម្រោងនៃក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យការងារគ្រប់គ្រងទឹក ប្រព័ន្ធរំដោះទឹក និងស្ថានភាពទឹក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តតាកែវ។
បេសកកម្មនេះមានការចូលរួមពីមន្ត្រីអង្គភាពគ្រប់គ្រង និងអនុវត្តគម្រោង ព្រមទាំងទីប្រឹក្សាជាតិជាច្រើនរូប។ គោលបំណងសំខាន់ គឺដើម្បីតាមដានស្ថានភាពទឹក ជាពិសេសបញ្ហាទឹកជំនន់ក្នុងរដូវវស្សា និងរៀបចំផែនការទប់ស្កាត់ និងបង្ការឱ្យបានទាន់ពេលវេលា។
ដោយ៖ KPS99TV
















