Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម អឿង ចន្ថា អនុរដ្ឋលេខាធិការ ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក និងឧតុនិយម ទស្សនកិច្ចផ្លាស់ប្តូរបច្ចេកទេសនៅហុងកុង

Historical original · translation unavailable

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង រួមមានទីប្រឹក្សា និងមន្រ្តីជំនាញជាន់ខ្ពស់ ចូលរួមទស្សនកិច្ចផ្លាស់ប្តូរបច្ចេកទេសនៅទីភ្នាក់ងារសង្កេតឧតុនិយមជាតិហុងកុង រយៈពេល៣ថ្ងៃ (៨-១០ កញ្ញា)។

គោលបំណងនៃដំណើរទស្សនកិច្ច គឺសិក្សា ពិភាក្សា និងផ្លាស់ប្តូរបច្ចេកទេស ដើម្បីចែករំលែកបទពិសោធន៍ និងពង្រឹងកិច្ចសហប្រតិបត្តិការវិស័យឧតុនិយម រវាងក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា និងទីភ្នាក់ងារហុងកុង។

ក្នុងឱកាសនេះ គណៈប្រតិភូកម្ពុជាបានទស្សនកិច្ចនៅស្ថាប័នសង្កេតឧតុនិយមសំខាន់ៗ រួមទាំងស្ថានីយ King’s Park និងស្ថានីយសង្កេតធាតុអាកាសកម្ពស់ខ្ពស់ ព្រមទាំងពិភាក្សាពីបញ្ហាប្រឈម និងឱកាសសហប្រតិបត្តិការក្នុងការលើកកម្ពស់សមត្ថភាពបំរើសេវាឧតុនិយម និងការព្យាករធាតុអាកាសតាមតំបន់។

សូមបញ្ជាក់ថា ទីភ្នាក់ងារសង្កេតឧតុនិយមជាតិហុងកុង ត្រូវបានបង្កើតនៅឆ្នាំ១៨៨៣ ដើម្បីផ្តល់សេវាធាតុអាកាសដល់សាធារណជន វិស័យដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល និងសហគមន៍តាមតំបន់មាត់សមុទ្រ ហើយត្រូវបានទទួលស្គាល់អន្តរជាតិចំពោះប្រព័ន្ធប្រកាសព្យុះស៊ីក្លូនត្រូពិកដែលមានភាពត្រឹមត្រូវខ្ពស់។

ដោយ៖ KPS99TV

Comments

Loading comments…