Skip to main content
Preah Sihanouk Provincial Television
Log in

អតីតស្តេចប្រដាល់ភូមា ចាប់អារម្មណ៍ខ្លាំងពីសក្តានុពលខេត្តព្រះសីហនុ

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានអនុញ្ញាតទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ដាវ លីដុច(Dave Leduc) អតីតស្តេចប្រដាល់ភូមា សញ្ជាតិកាណាដា-មីយ៉ាន់ម៉ា នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥។

នាឱកាសនោះ អតីតស្តេចប្រដាល់ភូមា ដាវ លីដុច បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសក្តានុពលរស់ខេត្ត ដែលមានកំពង់ផែរអន្តរជាតិ អាកាសយានដ្ឋាន កោះដ៏សម្បូរបែប និងការអភិវឌ្ឍន៍ជឿនលឿន ជាពិសេសវិស័យវិនិយោគ។

លោកក៏បានគូសបញ្ជាក់ថា ខេត្តព្រះសីហនុជាគោលដៅរបស់លោកសម្រាប់ការរស់នៅ ទោះបីជាកន្លងមកលោកធ្លាប់ត្រូវបានគេផ្តល់ទីកន្លែងក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានស្វាគមន៍ចំពោះវត្តមាន និងការចាប់អារម្មណ៍លើខេត្តព្រះសីហនុ។

បន្ថែមពីនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានគួសបញ្ជាក់ពីទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-មីយ៉ាន់ម៉ា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

Comments

Loading comments…