Skip to main content
Preah Sihanouk Provincial Television
Log in

សម័យតេជោធិបតី!ស្ពានស្ទឹងសំរោងតែងលិចលង់ស្ទើរាល់ឆ្នាំតែឥឡូវលែងលិចលង់ទៀតហើយដោយសារសង់ខ្ពស់ជាងមុននិងធំជាងមុន

Historical original · translation unavailable

«ស្ពានស្ទឹងសំរោង» ឬហៅថាស្ពានលេខ១២-១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដែលតែងរងការជន់លិច កាត់ផ្តាច់ចរាចរណ៍ ស្ទើរជារៀងរាល់ឆ្នាំ នៅពេលរដូវទឹកឡើង ជាពិសេសនៅអំឡុងខែសីហានិងកញ្ញា។ ប៉ុន្តែបច្ចុប្បន្នស្ពានចាស់កម្ពស់ទាបនិងតែងលិចទឹកនេះ ត្រូវបានជំនួសដោយស្ពានថ្មីដែលមានកម្ពស់ខ្ពស់ ទំហំធំ និងលែងលិចលង់ទៀតហើយ។ នេះបើតាមឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានអំពាវនាវដល់ប្រជាពលរដ្ឋធ្វើដំណើរប្រកបដោយសុវត្ថិភាព និងរីករាយជាមួយសមិទ្ធផលជាតិ ក្រោមម្លប់សុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យនាសម័យតេជោធិបតី។

ស្ពាននេះ ប្រជាពលរដ្ឋតែងហៅថា «ស្ពានស្ទឹងសំរោង» មានទទឹង ១១ម៉ែត្រ, បណ្តោយ ១៦០ម៉ែត្រ ចែកចេញជា៨ប្រឡោះ ដោយប្រឡោះនីមួយៗមានប្រវែង២០ម៉ែត្រ ធ្វើពីបេតុង ក្រាលកៅស៊ូAC ពីរស្រទាប់។ ស្ពានស្ទឹងសំរោង ចាប់ផ្តើមសាងសង់នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ដោយបញ្ចប់ការសាងសង់នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…