មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រះសីហនុ បានឱ្យដឹងថា ស្ថានភាពធាតុអាកាសក្នុងខេត្តព្រះសីហនុ ទទួលឥទ្ធិពលពីកម្រិតសម្ពាធខ្សោយដែលនាំឱ្យមានភ្លៀងធ្លាក់ពីតិចទៅមធ្យមក្នុងកម្រិត៨០ភាគរយ ខណៈរលកសមុទ្រមានកម្ពស់ដល់២ម៉ែត្រ ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ ខែកញ្ញា។
បើតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹកខេត្ត បានបញ្ជាក់ថា «ខេត្តព្រះសីហនុ មានសីតុណ្ហភាពអប្បបរមា ២៦អង្សាសេ និងអតិបរមា ២៨អង្សាសេ ខ្យលបក់មកពីទិសបស្ចិម មានល្បឿនពី២ម៉ែត្រ/វិនាទីទៅ៥ម៉ែត្រ/វិនាទី។ លើសពីនេះ ក៏មានភ្លៀងផ្គររន្ទះពីតិចទៅមធ្យមភវនីយភាព ៨០ភាគរយ និងរលកសមុទ្រមានកម្ពស់ពី១ម៉ែត្រទៅ២ម៉ែត្រ»៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត










