ក្រុមហ៊ុនវិនិយោគមកពីប្រទេសបារាំង គ្រោងផលិតថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែន និងវារីអគ្គិសនី នៅកម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងរ៉ែ និងថាមពល នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា គម្រោងផលិតថាមពលអគ្គិសនីចេញពីសំរាម អ៊ីដ្រូហ្សែន និងវារីអគ្គិសនីរបស់ក្រុមហ៊ុនបារាំង ត្រូវបានលើកឡើងនិងស្នើសុំពិនិត្យលទ្ធភាពវិនិយោគ នៅក្នុងជំនួបរវាងលោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា ព្រមទាំងក្រុមហ៊ុនវិនិយោគមកពីប្រទេសបារាំងផ្សេងទៀត។
គួរជម្រាបថា តំណាងក្រុមហ៊ុនបារាំងធំៗប្រមាណ៣០ បានមកប្រទេសកម្ពុជា នាថ្ងៃទី១២កញ្ញា ដើម្បីស្វែងយល់អំពីឱកាសវិនិយោគថ្មីៗក៏ដូចជាពង្រឹងភាពជាដៃគូផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ




