នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងក្រុមសហការី បានចូលរួមជាមួយប្អូនៗសមាជិកានៃសមាគមកាយឫទ្ធិនារីកម្ពុជា ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តឧណ្ណាលោម។
ក្នុងពិធីនេះ មានកិច្ចសូត្រមន្ត នមស្ការព្រះរតនត្រ័យ សមាទានសីល ការនិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងការស្តាប់ព្រះធម៌ទេសនា ដោយមានបរិយាកាសសុចរិត និងស្មោះស្តាយទៅតាមប្រពៃណីពុទ្ធសាសនាខ្មែរ។
ដោយ៖ KPS99TV
















