Skip to main content
Preah Sihanouk Provincial Television
Log in

ប្រទេសបារាំង ស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជានិងថៃ បំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន

Historical original · translation unavailable

(ភ្នំពេញ)៖ យោងតាមស្ថានទូតបារាំងប្រចាំនៅកម្ពុជា បានស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់កម្ពុជា និងថៃ ក្នុងការបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន និងជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។

ស្ថានទូតបារាំង បានបញ្ជាក់ថា «ប្រទេសបារាំងស្វាគមន៍ចំពោះភាពរីកចម្រើនក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំថ្ងៃទី១០ ខែកញ្ញា របស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាងប្រទេសកម្ពុជា និងប្រទេសថៃ ហើយជំរុញឱ្យភាគីទាំងពីរបន្តកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីគោរពតាមបទឈប់បាញ់។ ប្រទេសបារាំងស្វាគមន៍ជាពិសេសការសម្រេចចិត្តរបស់ភាគីទាំងពីរក្នុងបំពេញការងាររួមគ្នាដើម្បីដោះមីននៅតាមព្រំដែន។

ប្រទេសបារាំងបញ្ជាក់សាជាថ្មីនូវការគាំទ្រដ៏ពេញទំហឹងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងកិច្ចខិតខំប្រឹងប្រែងទាំងនេះដើម្បីស្ថិរភាពក្នុងតំបន់»៕

ប្រភព៖ Ambassade de France au Cambodge

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…