Skip to main content
Preah Sihanouk Provincial Television
Log in

គម្រោងវិនិយោគចំនួន៣បានលេចរូបរាងឡើងនៅស្រុក២នេះក្នុងខេត្តកំពង់ស្ពឺ

Historical original · translation unavailable

គម្រោងវិនិយោគផលិតផលិតផលពីលោហៈ«ដៃទាញថតតុ ទូ ទ្វា» ផលិតសម្ភារៈប្រើប្រាស់និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក ព្រមទាំងគម្រោងផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ បានបង្កើតរោងចក្ររបស់ខ្លួននៅក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ គម្រោងវិនិយោគទាំង៣នេះ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅស្រុកគងពិសី និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

បើតាម CDC គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីលោហៈ «ដៃទាញថតតុ ទូ ទ្វា» មានទុនប្រមាណ ៩,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែង, គម្រោងបង្កើតផលិតសម្ភារៈប្រើប្រាស់ និងសម្ភារៈសម្រាប់ពិធីបុណ្យគ្រប់ប្រភេទពីប្លាស្ទិក មានទុនប្រមាណ ៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង និងគម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង និងអំពូលភ្លើងលម្អគ្រប់ប្រភេទ មានទុនប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៣១កន្លែង។ CDC បានប្រកាសអបអរសាទរដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកគងពិសី និងស្រុកសំរោងទង ដែលទទួលបានគម្រោងវិនិយោគថ្មីបន្ថែម៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…