Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងការពារជាតិ បូកសរុបការងារប្រចាំខែកក្កដា–សីហា និងកំណត់ទិសដៅខែកញ្ញា

Historical original · translation unavailable

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងប្រធានក្រុមការងារបញ្ជាការដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកក្កដា និងសីហា ព្រមទាំងកំណត់ទិសដៅអនុវត្តន៍សកម្មភាពសម្រាប់ខែកញ្ញា ឆ្នាំ២០២៥។

កិច្ចប្រជុំបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងការពារជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធ ក្នុងបំណងពិនិត្យ និងប៉ាន់ប្រមាណលទ្ធផលការងារដែលបានសម្រេច និងសម្រេចយុទ្ធសាស្ត្រថ្មីៗ ដើម្បីបន្តអនុវត្តឱ្យបានប្រសើរឡើង។

កិច្ចប្រជុំក៏បានផ្តោតលើសារៈសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពជាតិ ក៏ដូចជាការត្រៀមខ្លួនឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗក្នុងវិស័យការពារជាតិ។

ដោយ៖ KPS99TV

Comments

Loading comments…