(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម វ៉ាង វិនពិន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍លោក Leung Chun-ying អនុប្រធានគណៈកម្មាធិការប្រឹក្សាកិច្ចការនយោបាយទូទាំងប្រទេសចិន ដែលដឹកនាំគណៈប្រតិភូមូលនិធិចិន GX មកកាន់កម្ពុជា ក្នុងដំណើរទស្សនកិច្ចលើកទី១៥។
ឯកអគ្គរដ្ឋទូត វ៉ាង វិនពិន បានបញ្ជាក់ថា មូលនិធិ GX បានអនុវត្តគម្រោងវះកាត់ជំងឺភ្នែកឡើងបាយចំនួន ៥,៨០០ ករណី នៅកម្ពុជា និងបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ និងព្យាបាលជំងឺគ្រុនឈាមដែលកំពុងជាបញ្ហាសុខាភិបាលសំខាន់មួយ។
ឯកឧត្តម បានបន្ថែមថា កិច្ចសហប្រតិបត្តិការរវាងមូលនិធិ GX និងកម្ពុជានឹងបន្តផ្តល់ផលប្រយោជន៍ជាច្រើន ដើម្បីលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងកិច្ចមិត្តភាពរវាងប្រទេសទាំងពីរ។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ



