Skip to main content
Preah Sihanouk Provincial Television
Log in

ចាប់ផ្តើមជាផ្លូវការណ៍! ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរខេត្តព្រះសីហនុ

Historical original · translation unavailable

ព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរខេត្តព្រះសីហនុ បានចាប់ផ្តើមជាផ្លូវការណ៍នៅថ្ងៃទី១៧ ខែកញ្ញានេះ ដើម្បីជម្រុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ក្នុងរដូវកាលបៃតងនៅគោលដៅទេសចរណ៍ខេត្តព្រះសីហនុ។

ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ ដោយមានការអនុញ្ញាត្តពីរដ្ឋបាលខេត្តព្រះសីហនុ មន្ទីរទេសចរណ៍បានសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រៀបចំក្រោមប្រធានបទ «កីឡា ដើម្បីទេសចរណ៍ ទេសចរណ៍ដើម្បីទាំងអស់គ្នា» ចាប់ពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងគោលបំណងជម្រុញយុទ្ធនាការ ផ្សព្វផ្សាយទេសចរណ៍ក្នុងរដូវកាលបៃតងនៅគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ក៍ដូចជាបង្កើតនូវព្រឹត្តិការណ៍កម្សាន្តសប្បាយជូនភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ ដោយមានការប្រគុំតន្ត្រី ការតាំងម្ហូបអាហារនិងផលិតផលចម្រុះ និងមានសកម្មភាពកីឡាមួយចំនួនដូចខាងក្រោម៖

១.ប្រណាំងកង់ចំងាយ៣០គីឡូម៉ែត្រ

២.រត់ប្រណាំងចំងាយ ៧គីឡូម៉ែត្រ

៣.បាល់ទះលើឆ្នេរខ្សាច់បុរសពីរនាក់

៤.បាល់ទាត់លើតុ ផ្នែកបុរសពីរនាក់ និងស្រ្តីពីរនាក់

៥.ប្រដាល់គុនខ្មែរ

សូមជមា្របដែរថា ព្រឹត្តិការណ៍កីឡាទេសចរណ៍នេះ បាននិងចាប់ផ្តើមពីថ្ងៃទី១៧-២០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ៕

អត្ថបទ៖ ចិន្តា ទីទិ

រូបភាព៖ ប៉ៃ សុឃីម

Comments

Loading comments…