Skip to main content
Preah Sihanouk Provincial Television
Log in

ទាហានថៃប្រើហិង្សាបង្ករបួសដល់ជនស៊ីវិលនិងព្រះសង្ឃកម្ពុជា២៩នាក់

Historical original · translation unavailable

Summary

កងកម្លាំងប្រដាប់អាវុធថៃ បានចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជាសារជាថ្មី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា។ សកម្មភាពបំពាន់ដែនអធិបតេយ្យរបស់កម្ពុជាពីសំណាក់ទាហានថៃ ធ្វើឱ្យពលរដ្ឋជាច្រើនសាមគ្គីគ្នាផ្ទុះការតវ៉ាដែលនាំឱ្យទាហានថៃប្រើអំពើហឹង្សាបង្កជារបួសដល់កងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាចំនួន២៩នាក់។បើតាមប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឱ្យដឹងថា វីរ:កងទ័ព ព្រះសង្ឍ និងប្រជា

កងកម្លាំងប្រដាប់អាវុធថៃ បានចូលរាយបន្លាលួសក្នុងទឹកដីកម្ពុជាសារជាថ្មី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៧ ខែកញ្ញា។ សកម្មភាពបំពាន់ដែនអធិបតេយ្យរបស់កម្ពុជាពីសំណាក់ទាហានថៃ ធ្វើឱ្យពលរដ្ឋជាច្រើនសាមគ្គីគ្នាផ្ទុះការតវ៉ាដែលនាំឱ្យទាហានថៃប្រើអំពើហឹង្សាបង្កជារបួសដល់កងទ័ព ព្រះសង្ឃ និងប្រជាពលរដ្ឋកម្ពុជាចំនួន២៩នាក់។

បើតាមប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានឱ្យដឹងថា វីរ:កងទ័ព ព្រះសង្ឍ និងប្រជាពលរដ្ឋ ដែលរងរបួសធ្ងន់ស្រាលសរុបចំនួន ២៩នាក់ មានស្រី២នាក់ ដោយសារការប្រើអំពើហិង្សារបស់កងទាហានថៃ ក្នុងនោះបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត និងមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី ចំនួន ៤នាក់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះអង្គឌួងម្នាក់ ( ជាវីរៈកងទ័ព) ។

លោកវេជ្ជបណ្ឌិត ឡេ ច័ន្ទសង្វាត បានគូសបញ្ជាក់ពីការខិតខំយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ដោយបុរេសកម្មរបស់ក្រុមគ្រូពេទ្យ និងជាកងទ័ពអាវស ក្នុងការជួយសង្រ្គោះ ព្យាបាល ដល់ អ្នកជំងឺជា វីរ:កងទ័ព ព្រះសង្ឍ និងប្រជាពលរដ្ឋ។

លោកប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់បន្ថែមថា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ប្រហែលម៉ោង១៦និង១៥នាទី នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ កងទាហានសៀម បានចូលរាយបន្លាលួសសារជាថ្មីនៅក្នុងទឹកដីកម្ពុជា ហើយត្រូវបានកម្លាំងសាមគ្គីប្រជាជនធ្វើការតវ៉ា បណ្តាលឱ្យកងទាហានសៀម ប្រើអំពើហឹង្សាយ៉ាងឃោរឃៅ បាញ់ផ្សែងពុល ប៉ះពាល់ដល់ប្រពន្ធ័ផ្លូវដង្ហើម ស្រវាំងភ្នែក ថប់ដង្ហើម បាញ់កាំភ្លើង គ្រាប់ជំពាមកៅស៊ូ គ្រាប់រឹងកូនគ្រាប់ឃ្លី ធ្វើឱ្យរបួសធ្ងន់ស្រាល។

លើសពីនេះ ទាហានថៃ ក៏បានប្រើឧបករណ៍បំពងសម្លេងឮខ្លាំង ប៉ះពាល់ដល់ប្រពន្ធ័ប្រាសាទ និងប៉ះក្រដាសត្រចៀករបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ។ បើតាមលោកប្រធានមន្ទីរ បានចាត់ទុកទង្វើររបស់ទាហានថៃនេះ ជាអំពើឃោរឃៅ និងអមនុស្សធម៌មកលើប្រជាជនកម្ពុជាស្លូតត្រង់គ្មានអាវុធ ដែលត្រូវចងចាំទុកជាប្រវត្តិសាស្រ្ត និងមនុស្សជាតិ៕

ស្ថានីយទូរទ្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…