Skip to main content
Preah Sihanouk Provincial Television
Log in

នាយឧត្តមសេនីយ៍ ទៀ សីហា ជួបទ្វេភាគីជាមួយរដ្ឋមន្រ្តីការពារជាតិចិន ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការពារជាតិ

Historical original · translation unavailable

Summary

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមជួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅវិស័យការពារជាតិ។កម្ពុជាបានថ្លែងអំណរគុណចំពោះតួនាទីសំខាន់របស់ចិន ក្នុងការសម្របសម្រួលឱ្យម

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃកងយោធពលខេមរភូមិន្ទ ចូលរួមជួបទ្វេភាគីជាមួយ ឯកឧត្តម នាយឧត្តមនាវី តុង ជីន (Dong Jun) រដ្ឋមន្ត្រីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានពិភាក្សាការងារដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៅវិស័យការពារជាតិ។

កម្ពុជាបានថ្លែងអំណរគុណចំពោះតួនាទីសំខាន់របស់ចិន ក្នុងការសម្របសម្រួលឱ្យមានបទឈប់បាញ់រវាងកម្ពុជា និងថៃ។ ភាគីចិនបានបញ្ជាក់ពីឆន្ទៈក្នុងការជំរុញឱ្យប្រទេសទាំងពីរអនុវត្តតាមបទឈប់បាញ់ បន្តសន្ទនាទ្វេភាគី ដើម្បីបង្កើនជំនឿទុកចិត្ត និងស្តារឡើងវិញនូវសន្តិភាពនៅតំបន់ព្រំដែន។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា ចិនគឺជាមិត្តដ៏គួរឱ្យទុកចិត្តបំផុត និងជាបងប្អូនល្អដែលចែករំលែកទាំងសុខទុក្ខជាមួយកម្ពុជា។ កម្ពុជាមានឆន្ទៈរួមគ្នាជាមួយចិន ស្របតាមទិសដៅយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងគ្រប់វិស័យ រួមទាំងការបណ្តុះបណ្តាលសិក្ខាកាម ការសមយុទ្ធរួម និងកិច្ចប្រតិបត្តិការសន្តិសុខផ្សេងៗ។

ការរួបរួមគ្នានេះ មានគោលបំណងរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា–ចិន គ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…