ដើម្បីកាត់បន្ថយការកកស្ទះបង្កើនប្រសិទ្ធភាពចរាចរណ៍ចេញ-ចូលនៅបញ្ជរបង់ប្រាក់ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បានពន្យល់អំពីការប្រើប្រាស់គន្លងអាទិភាពETC សម្រាប់ចេញចូលផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ។ ក្នុងនោះក្រុមហ៊ុន បានអំពាវនាវដល់សាធារណជនទាំងអស់ស្វែងយល់ឱ្យកាន់តែច្បាស់អំពីការប្រើប្រាស់គន្លងអាទិភាពETC ដែលនៅខាងឆ្វេងបង្អស់អនុញ្ញាតឱ្យអ្នកធ្វើដំណើរចេញចូលបានលឿនរហ័ស ដោយមិនចាំបាច់រង់ចាំយូរ។
បើតាមក្រុមហ៊ុនផ្លូវល្បឿនលឿន ត្រូវគោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿន ក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
ក្រុមហ៊ុន បានក្រើនរំលឹកដល់ប្រជាពលរដ្ឋដែលធ្វើដំណើរកម្សាន្តតាមផ្លូវល្បឿនលឿនទាំងអស់ សូមបើកបរដោយប្រុងប្រយ័ត្ន គោរពលក្ខខណ្ឌនៃការប្រើប្រាស់ផ្លូវល្បឿនលឿនក៏ដូចជាច្បាប់ចរាចរណ៍ផ្លូវគោកអោយបានខ្ជាប់ខ្ជួន កុំបើកបរលើសល្បឿនកំណត់ និងកុំបើកបរបញ្ច្រាសទិសចរាចរណ៍។
ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ នឹងបន្តខិតខំផ្តល់សេវាកម្មជូនអ្នកប្រើប្រាស់ឱ្យបានល្អជាទីគាប់ចិត្ត៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត











