នៅរសៀលថ្ងៃសុក្រ ទី១៩ កញ្ញា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត បានអញ្ជើញជួបជាមួយក្រុមគ្រួសាររបស់វីរកងទ័ពកម្ពុជាចំនួន ១៨រូប ដែលត្រូវបានចាប់ខ្លួន។
ក្នុងឱកាសនេះ សម្តេចនាយករដ្ឋមន្ត្រីបានសាកសួរសុខទុក្ខ និងបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មតាមគ្រប់យន្តការទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយក្នុងការការពារអាយុជីវិត និងសុវត្ថិភាពរបស់កងកម្លាំងទាំង ១៨នាក់។
រដ្ឋាភិបាលក៏កំពុងព្យាយាមយ៉ាងអស់ពីសមត្ថភាព ដើម្បីឱ្យការដោះលែងកងកម្លាំងកម្ពុជាទាំងអស់នោះអាចប្រព្រឹត្តទៅបានឆាប់តាមដែលអាចធ្វើទៅបាន។
ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ









