Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា អំពាវនាវឲ្យថៃ ដោះលែងវីរកងទ័ពកម្ពុជា ១៨រូបត្រឡប់មកវិញឱ្យបានឆាប់រហ័ស

Historical original · translation unavailable

ថ្ងៃនេះគឺជាថ្ងៃទី៥៣ ដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប ត្រូវបានចាប់ខ្លួន និងកំពុងស្ថិតក្រោមការឃុំឃាំងរបស់យោធាថៃ។

កម្ពុជាបានអំពាវនាវឲ្យភាគីថៃ ដោះលែងកងកម្លាំងទាំង ១៨រូបត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឲ្យពួកគាត់អាចជួបជុំគ្រួសារវិញក្នុងសុវត្ថិភាព និងស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ក្នុងឱកាសនេះ ក៏សូមគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងយ៉ាងសកម្ម និងឥតឈប់ឈរ តាមគ្រប់យន្តការដែលអាចធ្វើទៅបាន ដើម្បីស្វែងរកដំណោះស្រាយឲ្យភាគីថៃ ដោះលែងកងកម្លាំងកម្ពុជាទាំង ១៨នាក់ ត្រឡប់មកវិញឱ្យបានឆាប់រហ័ស និងប្រកបដោយសុវត្ថិភាព។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា មិនដែលបោះបង់ឬចោលកងកម្លាំងរបស់ខ្លួនឡើយ មិនថានៅក្នុងស្ថានភាពណាក៏ដោយ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…