Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា-ថៃ បន្តកិច្ចប្រជុំកងកម្លាំងព្រំដែន ដើម្បីពង្រឹងសន្តិភាព និងកាត់បន្ថយភាពតានតឹងតាមព្រំដែន

Historical original · translation unavailable

លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ យោធភូមិភាគទី៥ របស់កម្ពុជា ដឹកនាំដោយ ឧត្តមសេនីយ៍ទោ សរ គឹមប៉ាក់ មេបញ្ជាការរងយោធភូមិភាគទី៥ បានចូលរួមកិច្ចប្រជុំជាមួយកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត របស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម ស៊ិរិគុន វ៉ាន់យ៉ូ នាយសេនាធិការកងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត។

កិច្ចប្រជុំនេះបានប្រព្រឹត្តនៅស្រុកមឿងត្រាត ខេត្តត្រាត ព្រះរាជាណាចក្រថៃ។ ក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាផ្តោតលើការដោះស្រាយបញ្ហាដោយសន្តិវិធី កាត់បន្ថយភាពតានតឹង និងរក្សាស្ថិរភាពសន្តិភាពតាមបណ្តោយព្រំដែន។

អមដំណើរនេះ ភាគីកម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តកំណត់ហេតុរួម នៃកិច្ចប្រជុំពិសេសលើកទី១ របស់គណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ

Comments

Loading comments…