Skip to main content
Preah Sihanouk Provincial Television
Log in

រដ្ឋបាលខេត្តព្រះសីហនុ ផ្តល់សេវារថយន្តក្រុងឥតគិតថ្លៃ ចាប់ពីថ្ងៃទី២០ ដល់ ២៥ ខែកញ្ញា ២០២៥

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ បងប្អូនប្រជាពលរដ្ឋ អាចទទួលសេវាដឹកជញ្ជូនរថយន្តក្រុង (ជិះរថយន្តក្រុង) ដោយមិនបង់ប្រាក់ ទិសដៅខេត្តព្រះសីហនុ ខេត្តកំពង់ស្ពឺ ដល់រាជធានីភ្នំពេញ នៅទីតាំងវេទិកា ៧ មករា ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥។

សម្រាប់ខេត្តព្រះសីហនុ មានរថយន្តក្រុងចំនួន ១៤ គ្រឿង ដែលផ្ដល់សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃ ជារៀងរាល់ថ្ងៃចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥។ យុទ្ធនាការនេះគឺផ្តោតលើការធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តព្រះសីហនុ និងត្រឡប់ទៅវិញ។ ចំណុចចេញដំណើរនៅវេទិកា ៧ មករា ក្រុងព្រះសីហនុ ដោយមានម៉ោងចេញដំណើរពី ៦:៣០ ព្រឹក ដល់ ១១:៣០ ព្រឹក។

ដើម្បីសម្រួលការងារនេះ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានចាត់តាំងមន្ត្រីទីចាត់ការ និងអង្គភាពរដ្ឋបាលខេត្ត រួមជាមួយរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់លេខ៣ ដើម្បីសហការ និងសម្របសម្រួលនៅទីធ្លាវេទិកា ៧ មករា។

សម្រាប់ព័ត៌មានបន្ថែម និងការទំនាក់ទំនង សូមប្រើលេខទូរស័ព្ទតាមថ្ងៃដូចខាងក្រោម៖

ថ្ងៃទី២០-២១ ខែកញ្ញា៖ ០១១ ៧៨៩ ២២២

ថ្ងៃទី២២ ខែកញ្ញា៖ ០១៦ ៣២១ ០១០

ថ្ងៃទី២៣ ខែកញ្ញា៖ ០១០ ៩៩៩ ១៨៦

ថ្ងៃទី២៤ ខែកញ្ញា៖ ០១២ ៧៨៦ ៨២២

ថ្ងៃទី២៥ ខែកញ្ញា៖ ០១៦ ៣៧២ ៤២៨ / ០១៦ ៣៧៥ ៤៩៨

ការផ្ដល់សេវារថយន្តក្រុងឥតគិតថ្លៃនេះ មានគោលបំណងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងលើកកម្ពស់ការចូលរួមប្រើប្រាស់សេវារដ្ឋបាលសាធារណៈ។

ដោយ៖ ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ 

Comments

Loading comments…