Skip to main content
Preah Sihanouk Provincial Television
Log in

កម្ពុជា ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ នៅពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន ឆ្នាំ២០២៥

Historical original · translation unavailable

ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ក្រសួងទេសចរណ៍ និងវិស័យឯកជន ចូលរួមក្នុងពិធីបើកពិព័រណ៍ទេសចរណ៍អន្តរជាតិជប៉ុន (Tourism EXPO Japan) ដែលរៀបចំប៉ុន្មានថ្ងៃមុន នៅខេត្តអៃឈិ ប្រទេសជប៉ុន។

ពិព័រណ៍នេះមានការចូលរួមពីប្រទេសជាង ៨២ ជុំវិញពិភពលោក និងខេត្តជប៉ុនចំនួន ៤៥។ សរុបមានស្តង់ពិព័រណ៍ជាង ១,៤០០ ស្តង់ ក្រុមហ៊ុនចូលរួមជាង ១,៣០០ ក្រុមហ៊ុន អ្នកលក់ចំនួន ៧០០ និងអ្នកទិញជាង ៨០០ ក្រុមហ៊ុន។ ការផ្គូរផ្គងអាជីវកម្មបានកើតឡើងជាង ៦,០០០ ដង និងមានភ្ញៀវចូលរួមទស្សនាលើសពី ១៥,០០០ នាក់។

ក្នុងឱកាសនេះ ក្រសួងទេសចរណ៍កម្ពុជាក៏បានរៀបចំពន្លាពិសេស ដើម្បីបង្ហាញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា ព្រមទាំងរៀបចំកិច្ចជំនួបទ្វេភាគីជាមួយក្រុមហ៊ុនទេសចរណ៍ល្បីៗជាច្រើនរបស់ជប៉ុន នៅស្តង់ពិព័រណ៍ផងដែរ។

ប្រភព៖ ក្រសួងទេសចរណ៍

ដោយ៖ KPS99TV

Comments

Loading comments…