Skip to main content
Preah Sihanouk Provincial Television
Log in

ឯកឧត្តម ម៉ាង ស៊ីណេត បានអញ្ជើញចូលរួមរំលែកទុក្ខគ្រួសារស.ព.ជនរងគ្រោះចំនួន ៣នាក់ ដែលលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ

Historical original · translation unavailable

(ខេត្តព្រះសីហនុ)៖ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខគ្រួសារនៃស.ព.ជនរងគ្រោះចំនួន ៣នាក់ ដែលទទួលម.រ.ណ.ភាពដោយសារលង់ទឹកសមុទ្រនៅចំណុចឆ្នេរជំទាវម៉ៅ ក្បែរតំបន់ដើមឈើចាំស្នេហ៍ កាលពីរសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។

សូមជម្រាបដែរថា មនុស្ស៣នាក់បានលង់ទឹកសមុទ្រស្លា.ប់. ស្របពេលមានខ្យល់បក់ខ្លាំង និងមានរលកធំៗនៅម្តុំឆ្នេរឈើចាំស្នេហ៍ ខេត្តព្រះសីហនុ ពេលទៅលេងកម្សាន្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…