Skip to main content
Preah Sihanouk Provincial Television
Log in

ជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ដល់ពលរដ្ឋជាង៤ពាន់គ្រួសារនៅខេត្តរតនគិរី

Historical original · translation unavailable

ប្រជាពលរដ្ឋសរុប ៤,៤៥០គ្រួសារនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរនតគីរី បានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ខណៈគិតត្រឹមព្រឹកថ្ងៃទី២៦ ខែកញ្ញានេះ ស្ថានភាពកម្ពស់ទឹកទន្លេស្រែពកលំផាត់ មានកម្ពស់ទឹក ១៣,៦៧ម៉ែត្រ។

រដ្ឋបាលខេត្តរតនគិរី បានបញ្ជាក់ដូច្នេះថា៖ «ស្ថានភាពជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ដល់ស្រុកចំនួន២ គឺស្រុកលំផាត់ និងស្រុកកូនមុំ។ ក្នុងនោះ ស្រុកលំផាត់ ប៉ះពាល់ចំនួន៣ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៣.៤៦៧គ្រួសារ និងស្រុកកូនមុំ ប៉ះពាល់ចំនួន៥ឃុំ មានប្រជាពលរដ្ឋរងផលប៉ះពាល់សរុបចំនួន ៩៨៣គ្រួសារ»។

អាជ្ញាធរក៏ដូចជាគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត កំពុងបន្តតាមដានស្ថានភាពទឹកជំនន់យ៉ាងយកចិត្តទុកដាក់ និងបានសម្របសម្រួលជម្លៀសប្រជាជនដែលងាយរងគ្រោះមិនមានមធ្យោបាយទៅកាន់ទីទួលសុវត្ថិភាពបានចំនួន ១៧៥គ្រួសារ។

បើតាមរដ្ឋបាលខេត្ត ក្នុងស្ថានភាពគ្រោះមហន្តរាយទឹកជំនន់នេះ ពុំបានបង្កឱ្យប្រជាពលរដ្ឋរងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…