Skip to main content
Preah Sihanouk Provincial Television
Log in

ក្រសួងមហាផ្ទៃចោទ៩សំណួរទៅរដ្ឋមន្រ្តីថៃដែលខំបង្វែររឿងថាខ្លួនជាជនរងគ្រោះក្នុងជម្លោះកម្ពុជានិងថៃ

Historical original · translation unavailable

ក្រសួងមហាផ្ទៃកម្ពុជា បានចេញមកប្រតិកម្មយ៉ាងខ្លាំងចំពោះរដ្ឋមន្រ្តី៤ខែនៃក្រសួងការបរទេសថៃដែលខំប្រឹងបំភាន់នៅក្នុងវេទិកាមហាសន្តិបាតអង្គការសហប្រជាជាតិថា ខ្លួនជាជនរងគ្រោះនៅក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ។ តាមររយៈសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី២៩ ខែកញ្ញា ក្រសួងមហាផ្ទៃ បានទាត់ចោលអះអាងរបស់រដ្ឋមន្រ្តីថា «ជនរងគ្រោះពិតប្រាកដ គឺទាហានថៃដែលបានបាត់បង់ជើងដោយសារមីន គឺក្មេងៗដែលសាលារៀនរបស់ពួកគេត្រូវបានបំផ្លាញដោយកាំភ្លើងធំ និងជនស៊ីវិលស្លូតត្រង់ដែលត្រូវបានវាយប្រហារដោយគ្រាប់រ៉ុក្កែតកម្ពុជា»។

ជុំវិញនឹងបញ្ហានេះ ក្រសួងមហាផ្ទៃ បានចោទជាសំណួរចំនួន៩ ដើម្បីលាយត្រថាងនូវទង្វីរបស់ថៃដែលត្រូវទទួលខុសត្រូវពាក់ព័ន្ធភាពតានតឹងនៅតាមបន្ទាត់ព្រំដែនកម្ពុជានិងថៃ។ សំណួរទាំង៩ នេះ មានដូចតទៅ៖

១- នរណាលួចបើកការបាញ់ប្រហារបណ្ដាលឱ្យកងទ័ពខ្មែរ១រូបពលីនៅតំបន់មុំបី?

២- នរណាបិទព្រំដែនជាឯកតោភាគី?

៣- នរណាយកបន្លាលួសទៅរាយព័ទ្ធប្រាសាទតាមាន់ធំ?

៤- នរណាបើកការវាយប្រហារលើកងទ័ពខ្មែរ រហូតបង្កើតការប្រយុទ្ធ៥យប់ ៥ថ្ងៃ?

៥- នរណារំលោភសន្ធិសញ្ញាបារាំងសៀម និង MOU ឆ្នាំ២០០០?

៦- នរណារារែកមិនចង់ទទួលប្រទេសទី៣ចូលដោះស្រាយបញ្ហា?

៧- នរណារំលោភបទឈប់បាញ់ ដោយបង្កហេតុជាក់ស្ដែងជាច្រើនករណី ដូចជា ចាប់ទ័ពខ្មែរក្រោយបទឈប់បាញ់ទាំងព្រឹក? ពង្រីកតំបន់ជម្លោះ? ចល័តកម្លាំងរហូតជាន់មីនដែលកប់សល់ពីអតីតកាល?

៨- នរណារំលោភគោលការណ៍អន្តរជាតិទាំងកម្រោល ដោយប្រើកម្លាំងពង្រាយបន្លាលួស ហើយយកធ្វើជាខ្សែបន្ទាត់ព្រំដែន?

៩- បើថៃពិតជាត្រឹមត្រូវ! បើថៃពិតជាជនរងគ្រោះ! ហេតុអ្វីថៃខ្លាចកិច្ចអន្តរាគមន៍ពីសហគមន៍អន្តរជាតិ? បើថៃត្រឹមត្រូវតាំងពីដើមមក រឿងអ្វីថៃត្រូវខ្លាចតុលាការអន្តរជាតិ?

សរុបមក មិនមែនតែខ្មែរ និងប្រទេសក្បែរខាងថៃនោះទេ! គឺមួយពិភពលោក ស្គាល់ក្រយៅថៃឡើងជ្រេញទៅហើយ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…