Skip to main content
Preah Sihanouk Provincial Television
Log in

ផ្ទុះការតវ៉ា! កម្មករ-កម្មារិនីរោងចក្រ «តារាលអ៊ិនធើណេសិណល» ទាមទាឲ្យម្ចាស់រោងចក្រ គោរពលក្ខណការងារ គិតគូរសុខភាព រួមទាំងប្រាក់ខែ

Historical original · translation unavailable

(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បងប្អូនកម្មករ-កម្មារិនី បានធ្វើកូដកម្មនៅមុខរោងចក្រ «តារាល អ៊ីនធើណេសិនណល ឯ.ក» (TARAL INTERNATIONAL CO., LTD) តាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ៤៥-៤៦ ភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតបានបិទកំណាត់ផ្លូវជាតិលេខ៣ថែមទៀតផង។

តាមសេចក្តីរាយការណ៍ពីមន្រ្តី នៅក្នុងរោងចក្រ មានកម្មករ-កម្មារីនីធ្វើការចំនួន ៥៥០៧០នាក់ (ស្រី៣៣១០នាក់) ហើយពួកគាត់សុំឲ្យរោងចក្រកុំកាត់លុយថ្ងៃ និងប្រាក់បំណាច់ឆ្នាំ។ ពួកគាត់បានធ្វើកូដកម្មតាំងពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ ដោយសារតែគ្មានដំណោះស្រាយ ទើបឈានទៅបិតផ្លូវនាពេលនេះតែម្តង។

ភ្លាមៗលោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ និងជាប្រធានក្រុមអន្តរាគមន៍ដោះស្រាយទី៣ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកកិច្ចប្រជុំដោះស្រាយវិវាទការងារបន្ទាន់ ចំពោះអ្វីដែលក្រុមកម្មករនិយោជិតទាមទារឱ្យក្រុមហ៊ុនអនុវត្តលក្ខខណ្ឌទូទៅ នៃការងារ លក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារ លក្ខខណ្ឌទំនាក់ទំនងវិជ្ជាជីវៈ និងលក្ខខណ្ឌនៃរបបសន្តិសុខសង្គម ឱ្យបានត្រឹមត្រូវតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ។

ជាមួយគ្នានេះ មន្រ្តីក្រសួងការងារ និងមន្ទីរការងារខេត្តកំពង់ស្ពឺ ក៏បានចុះសម្របសម្រួល និងដោះស្រាយជាមួយតំណាងរោងចក្រ និងកម្មករ-កម្មារិនី ដើម្បីបញ្ចប់រឿងវិវាទ ហើយបងប្អូនកម្មករបានបើកផ្លូវឡើងវិញ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…