ខេត្តព្រះសីហនុ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្តព្រះសីហនុ តែងតែគិតគូរកិច្ចការងារអប់រំ យុវជន និងកីឡា ដើម្បីធ្វើយ៉ាងណាឱ្យសិស្សានុសិស្សទាំងអស់ក្នុងនោះមាន វិទ្យាលយ័ចំនួនពីរ ទទួលបានមេដាយមាស ចំណាត់ថ្នាក់ "គម្រោងឆ្នើម" និងចំណាត់ថ្នាក់ "គម្រោងគំរូ" ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ»ទទួលបាននាពេលនេះគឺជាការលើកស្ទួយនៅវិស័យអប់រំ យុវជន និងកីទ្បា ក្នុងខេត្តព្រះសីហនុរបស់យើង ដែលពិធីនេះដោយមានការអញ្ជើញជាអធិបតីពី ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។
ជាមួយគ្នានេះថ្នាក់ដឹកនាំខេត្តព្រះសីហនុ អបអរសាទរសិស្សានុសិស្សយុវជនស.ស.យ.ក. នៃក្លឹបមនសិការពលរដ្ឋល្អ វិទ្យាលយ័ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ និង វិទ្យាល័យ ហ៊ុន សែន ស្រុកកំពង់សិលា នៃខេត្តព្រះសីហនុ ដែលទទួលបានមេដាយមាស ចំណាត់ថ្នាក់ "គម្រោងឆ្នើម" និងចំណាត់ថ្នាក់ "គម្រោងគំរូ" ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃកម្មវិធី «កម្ពុជាក្នុងបេះដូងខ្ញុំ» នៃគម្រោង «មនសិការពលរដ្ឋល្អ» នៅរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ ។
សូមបញ្ជាក់ផងដែរថា ការទទួលបាននៅមេដាយមាសក្នុងការប្រកួតផ្ដាច់ព្រ័ត្រគម្រោង(កម្ពុជាក្នុងបេះដូងខ្ញុំ) ក្នុងនោះដែរសិស្សានុសិស្សយុវជនមនសិការពលរដ្ឋល្អ បានលើកឡើងនៅមាតិកាចំនួន ១០ចំណុចរួមមាន ៖ ១.សេចក្តីផ្តើម, ២.គោលបំណង, ៣.វិធីសាស្ត្រ, ៤.ផែនការសកម្មភាព, ៥.ប្រភពធនធាន ក្នុងនោះមាន៖៥.១.ធនធានថវិកា និងសម្ភារៈ, ៥.២.ធនធានមនុស្ស, ៦.ក្រុមគោលដៅ, ៧.ការគ្រប់គ្រងហានិភ័យ ក្នុងនោះមាន៖ ៧.១.ការកំណត់ និងវាយតម្លៃហានិភ័យ, ៧.២.រៀបចំផែនការគ្រប់គ្រងហានិភ័យ, ៨.លទ្ធផលរំពឹងទុក្ខ, ៩.ការពិនិត្យតាមដាន, ១០.រាយការណ៍បិទគម្រោង និងទិសដៅបន្ត, ១១.សេចក្តីសន្និដ្ឋាន។
ហើយនៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ សិស្សានុសិស្សយុវជន ស.ស.យ.ក. ក្លឹបមនសិការពលរដ្ឋល្អ នៃពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ស្រុកព្រៃនប់ (ដំណក់ទឹក នៃក្តីសង្ឃឹម) ទទួលបានជ័យលាភី មេដាយមាស "គម្រោងឆ្នើម" រីឯសិស្សានុសិស្សមកពីវិទ្យាល័យ ហ៊ុន សែន កំពង់សិលា ស្រុកកំពង់សីលា(ស្នាមញញឹម សិស្សរៀនយឺត)ក៏ទទួលបានចំណាត់ថ្នាក់ "គម្រោងគំរូ" ផងដែរ។
កម្មវិធី "កម្ពុជាក្នុងបេះដូងខ្ញុំ" នៃគម្រោង «មនសិការពលរដ្ឋល្អ» ធ្វើឡើងក្នុងគោលបំណងបណ្ដុះមនសិការ ផ្នត់គំនិតយុវជនកម្ពុជា ដើម្បីត្រៀមប្រែក្លាយជាសសរទ្រូង នៃប្រទេសជាតិ ព្រមទាំងបង្ហាញឱ្យឃើញអំពីសមត្ថភាព ភាពច្នៃប្រឌិត ការយកចិត្តទុកដាក់ ការខិតខំប្រឹងប្រែង ការចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សដទៃទៀត ទាំងនេះជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។
មានប្រសាសន៍នាឱកាសនោះឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថាកម្មវិធីមនសិការពលរដ្ឋល្អ នេះបានផ្លាស់ប្ដូរនូវទស្សនៈ សមត្ថភាព នៃភាពជឿជាក់បណ្ដុះនូវការធ្វើការងារជាក្រុមសង្ឃឹមថាសិស្សានុសិស្ស និងកាន់តែខិតខំពង្រឹងនូវសម្ថភាពជំនាញបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាចលករមួយចូលរួមជួយប្រទេសជាតិ ក្នុងការប្រកួតប្រជែងទាំងថ្នាក់តំបន់ និងអន្ដរជាតិ ព្រមទាំងខិតខំព្យាយាមរក្សានូវនិរន្ដរភាព នៃកម្រង ដើម្បីចូលរួមចំណែកអភិវឌ្ឍសហគមន៍ សង្គមជាតិប្រកបដោយមនសិការការទទួលខុសត្រូវខ្ពស់ ហើយក្នុងវគ្គផ្តាច់ព្រ័ត្រនេះ តាមរយៈការប្រកួតអនុវត្តគម្រោងរបស់សិស្សានុសិស្សថ្នាក់ទី១០ និងថ្នាក់ទី១១ ដែលមកពី ១២រាជធានី/ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តសៀមរាប ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តស្ទឹងត្រែង ខេត្តប៉ៃលិន គម្រោងគំរូចំនួន ២៤គម្រោង ក្នុងចំណោមគម្រោងទូទាំងប្រទេសសរុបចំនួន៤៣២ ត្រូវបានគណៈកម្មការជ្រើសរើសយកមកប្រកួតដណ្តើមជ័យលាភី "គម្រោងឆ្នើម"និង"គម្រោងល្អ"នាពេលនេះ៕
ដោយ ៖ ប៉ៃ សុឃីម






















