Skip to main content
Preah Sihanouk Provincial Television
Log in

មេសិទ្ធិមនុស្សថៃ សមាជិកព្រឹទ្ធសភាថៃ និងឧត្តមមន្រ្តីនៃមហាអយ្យការថៃរិះគន់ការចាក់សំឡេងរំខានអ្នកភូមិខ្មែរ

Historical original · translation unavailable

ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ, សមាជិកព្រឹទ្ធសភាថៃ និងឧត្តមមន្រ្តីនៃការិយាល័យអយ្យការរបស់ថៃ បាននាំគ្នារិះគន់ចំៗលើរឿងចាក់សំឡេងខ្លាំងៗរំខានដំណេកអ្នកភូមិជោគជ័យ និងភូមិព្រៃចាន់។ ក្នុងនោះគណកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានដកស្រង់ការចេញផ្សាយរបស់កាសែត The Nation Thailand ថា ឧត្តមមន្រ្តីនៃការិយាល័យមហាអយ្យការមួយរូបរបស់ថៃ ដែលសុំមិនបញ្ចេញឈ្មោះដោយសារភាពភ័យខ្លាចការរិះគន់ពីសំណាក់ប្រជាជនថៃ លើកឡើងថា ការចាក់សំឡេងបន្លាច ដូចជាសំឡេងខ្មោចក្នុងភាពយន្ត សំឡេងរថក្រោះ និងសំឡេងយន្តហោះចម្បាំង F-16 ទៅលើប្រជាជនកម្ពុជា អាចនឹងត្រូវបកស្រាយថា ជាការរំលោភកាតព្វកិច្ចក្នុងការអនុវត្តអនុញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។

ចំណែក លោក ស៊ុនណៃ ផាសុក (Sunai Phasuk) ទីប្រឹក្សាអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំប្រទេសថៃ បានលើកឡើងថា ការប្រើប្រាស់ធុញបាស់ក្នុងការបន្លឺសំឡេងកណ្តឹង និងយន្តហោះដោយបុគ្គលឈ្មោះ កាន់ ចម ប៉ាឡាង (Kan Jom Phalang) គឺជាប្រតិបត្តិការខាងផ្លូវចិត្តដែលពាក់ព័ន្ធនឹងសំឡេងក្នុងការធ្វើទារុណកម្ម រំលោភសិទ្ធិមនុស្ស ច្បាប់អន្តរជាតិ (ជាពិសេសអនុសញ្ញាប្រឆាំងទារុណកម្ម) និងច្បាប់របស់ប្រទេសថៃ។ គោលបំណងចម្បង គឺការបង្កើនសំឡេងឆ្លងកាត់បន្លាលួសឆ្ពោះទៅសហគមន៍ប្រជាជនកម្ពុជា ក្នុងភូមិជោគជ័យ និងភូមិព្រៃចាន់ ដែលជាការរំលោភកិច្ចព្រមព្រៀងបទឈប់បាញ់ដោយញ៉ុះញ៉ង់ គំរាមកំហែង និងការបង្កើតភាពភ័យខ្លាចដល់ប្រជាជនកម្ពុជា។ បន្ថែមពីនេះ ការយករថយន្តដែលបំពាក់ដោយគ្រឿងបំពងសំឡេងទៅចតនៅក្នុងតំបន់ច្បាប់អាជ្ញាសឹក ជាកន្លែងដែលគ្មានអ្នកណាចូលបានតាមអំពើចិត្ត ជាពិសេសនៅពេលយប់ ទោះបីជាអ្នកប្រព្រឹត្តមិនមែនជាអ្នកមានតួនាទីក៏ដោយ ហេតុអ្វីបានជាកងទ័ពមិនរារាំងនៅធ្វើមិនដឹងមិនឮបែបនេះ។ រីឯ លោកស្រី អង្គកាណា នីឡាផាយិត (Angkhana Neelapaijit) សមាជិកព្រឹទ្ធសភាថៃ បានស្នើរដ្ឋាភិបាលទីក្រុងបាងកកឱ្យពិនិត្យលើករណីដែលបុគ្គលម្នាក់នេះប្រើប្រាស់សំឡេងប្រឆាំងពលរដ្ឋខ្មែរ។ លោកស្រីបន្ថែមទៀតថា រដ្ឋាភិបាលថៃ គួរតែបានដឹងថារាល់សកម្មភាពទាំងឡាយណាបង្កឱ្យមានអារម្មណ៍ភ័យខ្លាច ឬប៉ះពាល់ដល់ផ្លូវចិត្តរបស់ប្រជាជន ទោះបីជាអ្នកស្ថិតក្នុងស្ថានភាពជម្លោះក៏ដោយ ជាពិសេសក្រុមងាយរងគ្រោះដែលអាចជាការធ្វើទារុណកម្មផ្លូវចិត្ត ក្រោមអនុសញ្ញាប្រឆាំងទារុណកម្ម និងការប្រព្រឹត្តមកលើខ្លួន ឬទណ្ឌកម្មឯទៀតដែលឃោរឃៅ អមនុស្សធម៌ ឬបន្ថោកបន្ទាប (CAT) ដែលប្រទេសថៃជារដ្ឋភាគី។ កត់សម្គាល់ បុគ្គល កាន ចម ប៉ាឡាង គឺជាស្ថាបនិកនៃការផ្តួចផ្តើមគំនិតដ៏ស្មោកគ្រោកក្នុងការរៀបចំចាក់សំឡេងខ្មោចនិងឆ្កែលូនេះ ហើយបុគ្គលនេះត្រូវបានគេតម្លើងតំណែងជារដ្ឋមន្រ្តីលាមកផងដែរ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…