ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ ចូលរួមលំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយរួមគ្នារវាងកងទ័ព៣ប្រទេស កម្ពុជា-ឡាវ-វៀតណាម ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ជួយសង្គ្រោះជនរងគ្រោះដោយទឹកជំនន់ និងគ្រោះរអិលបាក់ដី»នៅទីលានហ្វឹកហ្វឺន សង្គ្រោះគ្រោះមហន្តរាយ អាងណាំហ៊ុម សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
គូសបញ្ជាក់ថា ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិ និងអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ចូលរួមកិច្ចប្រជុំជំនួបមិត្តភាពការពារជាតិ រវាងកងទ័ពបី ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ រដ្ឋធានីវៀងច័ន្ទន៍ តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន រដ្ឋមន្ត្រីការពារប្រទេស នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕
ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ










