Skip to main content
Preah Sihanouk Provincial Television
Log in

កងកម្លាំងឃាត់ខ្លួនបានជនសង្ស័យជាច្រើននាក់ និងដកហូតបានគ្រឿងញៀនជាច្រើនក្នុងអាគារយីហោ (ផ្កាយលើមេឃ)

Historical original · translation unavailable

មួយយប់ទល់ភ្លឺ! មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបទ្រង់ទ្រាយធំ ដឹងនាំផ្ទាល់ដោយ លោក ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យជាច្រើននាក់ ក្នុងនោះដកហូតបានគ្រឿងញៀនជាច្រើន នៅក្នុងអាគារយីហោ (ផ្កាយលើមេឃ) ចំណុចក្បែរស្ពានហង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមននៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង១២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងធ្វើការនាំខ្លួនជនសង្ស័យជាច្រើននាក់ខាងលើ ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធីច្បាប់៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

..

Comments

Loading comments…