Skip to main content
Preah Sihanouk Provincial Television
Log in

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១៧នាក់ពាក់ព័ន្ឋនឹងបទល្មើសឆបោកតាមប្រព័ន្ធ័បច្ចេកវិទ្យា

Historical original · translation unavailable

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចំការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យរដ្ឋបាល នៅទីតាំងអគារ LH RESIDENCE អគារលេខ១៣ ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង៧យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។

ក្នុងប្រតិបត្តិការចុះពិនិត្យទីតាំងសង្ស័យខាងលើនេះ សមត្ថកិច្ចបាន ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមចំនួន១៤នាក់ (ស្ត្រី៣នាក់) និងបុរសជនជាតិឥណ្ឌូនេស៊ី៣នាក់ ហើយបានដកហូត កុំព្យូទ័រ (ALL in One) ចំនួន ១០៩គ្រឿង ម៉ូនីទ័រ ០១គ្រឿង និងទូរស័ព្ទ១០៣គ្រឿង។

តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចជំនាញរកឃើញថា អគារនេះគឺជាទីតាំងឆបោកក្រោមរូបភាពបែបរិនិយោគ ការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា Online Scam និងឆបោកស្នេហាទៅកាន់ប្រទេសផ្សេងៗ។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខណ្ឌយុទ្ធនាការបោសសម្អាតការឆបោក តាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះទូទាំងប្រទេសនឹង ចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរឹងបំផុតចំពោះមេខ្លោងទាំងឡាយ ដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ឋបច្ចេកវិទ្យានេះ៕

ស្ថានីយទូរទស្សន៍ខេត្តព្រះសីហនុ ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…