Skip to main content
Preah Sihanouk Provincial Television
Log in

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ប្រទានព្រះរាជសារជូនពរ សម្តេចធិបតី នាយករដ្ឋមន្ត្រី ក្នុងឱកាសខួបចម្រើនជន្មាយុ នាថ្ងៃទី២០ តុលាខាងមុខ

Historical original · translation unavailable

Summary

Please click the link to get more information

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃខួបចម្រើនជន្មាយុរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ ករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី មានហឫទ័យសោមនស្សរីករាយ សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ ជូន សម្តេចមហាបវរធិបតី សូមទទួលបាននូវមហាជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា។

សូមសម្ដែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុត ចំពោះទឹកចិត្តស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រ របស់ សម្តេចមហាបវរធិបតី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ-ចិត្ត និង បញ្ញាញាណ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ ទេពកោសល្យខ្ពស់ ឆន្ទៈដ៏មុតមាំ និងម៉ឺងម៉ាត់ បានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា មានសុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍជាតិមានភាពរីកចម្រើន លើគ្រប់វិស័យ ព្រមទាំងមានកិត្តិសព្ទល្បីរន្ទឺនៅលើឆាកជាតិ និងអន្តរជាតិ។ ជាពិសេសក្នុងពេលដែល កម្ពុជាកំពុងរងការឈ្លានពានពីកងទ័ពថៃ សម្ដេចមហាបវរធិបតី ជាប្រមុខដឹកនាំកំពូល ក្នុងការប្រយុទ្ធតស៊ូលើគ្រប់សមរភូមិ ទាំងសមរភូមិយោធា សមរភូមិការទូត សមរភូមិនយោបាយ និងសមរភូមិច្បាប់ ដើម្បីការពារជាតិ ការពារអធិបតេយ្យភាពជាតិ ការពារបូរណភាពទឹកដី និងការពារប្រជាជនកម្ពុជា របស់យើង។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានៃខួបចម្រើនជន្មាយុដ៏ឧត្ដុង្គឧត្តមនេះ ករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី សូមប្រសិទ្ធពរជ័យ សិរីមង្គល បវរមហាប្រសើរ សូមសម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមបានប្រកបតែនឹងព្រះពុទ្ធពរ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Comments

Loading comments…