Skip to main content
Preah Sihanouk Provincial Television
Log in

បឹងទន្លេសាបជាដែនជម្រកសត្វស្លាបកម្រ និងប្រព័ន្ធអេកូឡូស៊ីដ៏សំបូរបែប

KPS99TVHistorical original · translation unavailable

ក្រៅពីការរីកចម្រើនផ្នែកទេសចរណ៍វប្បធម៌ កម្ពុជា ក៏មានធនធានធម្មជាតិដ៏សម្បូរបែប ដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានយ៉ាងច្រើនផងដែរ។ ក្នុងនោះ បឹងទន្លេសាប គឺជាបឹងធម្មជាតិធំជាងគេនៅអាស៊ីអាគ្នេយ៍ ដែលមិនត្រឹមតែជាប្រភពជីវិតសម្រាប់ប្រជាជនជុំវិញបឹងនោះទេ ប៉ុន្តែជាប្រព័ន្ធអេកូឡូស៊ីដ៏សម្បូរបែបផងដែរ។

បឹងទន្លេសាប មានសត្វស្លាបនានាច្រើនប្រភេទរស់នៅ រួមទាំងសត្វស្លាបកម្រ និងសត្វស្លាបដែលជិតផុតពូជលើពិភពលោក ដែលបានជ្រើសរើសទីតាំងនៅជុំវិញបឹងនេះជាដែនជម្រកធម្មជាតិរបស់ពួកវា។

ទីតាំងបឹងទន្លេសាបនៅក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាតំបន់មួយដែលមានសក្ដានុពលខ្លាំងក្នុងការអភិវឌ្ឍទេសចរណ៍ធម្មជាតិ និងការអភិរក្សប្រភេទសត្វព្រៃ ដើម្បីរក្សាសមតុល្យអេកូឡូស៊ី និងបន្តអត្ថប្រយោជន៍ដល់សហគមន៍មូលដ្ឋាន។

ប្រភព៖ ក្រសួងទេសចរណ៍

ដោយ៖ KPS99TV

..

Comments

Loading comments…