Skip to main content
Preah Sihanouk Provincial Television
Log in

ការចាប់ឆ្នោតផ្លូវការ! បាល់ទាត់ពានរង្វាន់អាស៊ាន២០២៦ នឹងធ្វើនៅពាកកណ្ដាលខែមករា ឆ្នាំ២០២៦

KPS99TVHistorical original · translation unavailable

(អាស៊ាន)៖ ការចាប់ឆ្នោតបែងចែកពូលការប្រកួតកីឡាបាល់ទាត់ដ៏ធំប្រចាំតំបន់អាស៊ីអាគ្នេយ៍ ពានរង្វាន់អាស៊ាន ២០២៦ (ASEAN Hyundai Cup™ 2026 ) នឹងដំណើរការនៅក្នុងខែមករា ឆ្នាំ២០២៦នេះហើយ។

យោងសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធកីឡាបាល់ទាត់តំបន់អាស៊ីអាគ្នេយ៍ (AFF) បានឱ្យដឹងថា ការចាប់ឆ្នោតផ្លូវការព្រឹត្តិការណ៍នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ហើយក្រុមបាល់ទាត់ជម្រើសជាតិទាំង១១ប្រទេស នឹងប្រជែងពានរង្វាន់នេះ ចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

យោងតាមការបញ្ជាក់របស់ AFF បង្ហាញថាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ឥណ្ឌូនេស៊ី ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នឹងត្រូវលេងក្នុងវគ្គចែកពូល ខណៈដែលព្រុយនេដារ៉ូសាឡឹម និងទីម័រខាងកើត ត្រូវលេងជម្រុះ Play-off ពីរជើងដើម្បីរកមួយកៅអី ទៅបង្គ្រប់វគ្គចែកពូល១០ក្រុម៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…