បើយោងរបាយការណ៍ផ្លូវការរបស់គ្រឹះស្ថានអង្គរឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ២០២៥នេះ គ្រឹះស្ថានអង្គរប្រមូលចំណូលបានប្រមាណជាង ៤៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវបរទេសចំនួនជាង៩៥ម៉ឺននាក់ ចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះ៦.៥១% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤។
ដោយឡែកចំពោះការលក់សំបុត្រសម្រាប់ភ្ញៀវទេសចរបរទេសចូលទស្សនារមណីយដ្ឋានកោះកែរ ក្នុងរយៈពេលមួយឆ្នាំដូចគ្នា មានចំនួនជាង២០ម៉ឺននាក់ ទទួលបានថវិកា ជាង៣០ម៉ឺនដុល្លារ ។ ភ្ញៀវបរទេសចូលទស្សនាប្រសាទ បេងមាលា មានចំនួន ១ម៉ឺន៦ពាន់ ទទួលបានថវិកា ប្រមាណជាង១៦ម៉ឺនដុល្លារ។
បើតាមរបាយការណ៍ឲ្យដឹងថា ក្នុងចំណោមភ្ញៀចូលទស្សនារមណីដ្ឋានអង្គរនៃប្រទេសកម្ពុជាគឺភ្ញៀវទេសចរអាមេរិក ឈរនៅលំដាប់លេខរៀងទី១ ដែលមកទស្សនាច្រើនជាងគេ។ បន្ទាប់មកគឺភ្ញៀវទេសចរ អង់គ្លេស បារាំង ចិន ជប៉ុន និងអាល្លឺម៉ង់។
ហើយចំពោះថវិកាដែលលក់សំបុត្របាននេះ ត្រូវបានឧបត្ថម្ភចូលមូលនិធិគន្ធបុប្ផាកម្ពុជា ចំនួនជាង១.៩លានដុល្លារផងដែរ ក្នុងរយៈពេល១ឆ្នាំ៕
ដោយ៖ ប៉ៃ សុឃីម

