Skip to main content
Preah Sihanouk Provincial Television
Log in

អូស្ត្រាលីផ្ដល់ជំនួយមនុស្សធម៌ ២៥ម៉ឺនដុល្លារ ដល់ពលរដ្ឋភៀសសឹកកម្ពុជា

KPS99TVHistorical original · translation unavailable

រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសផ្ដល់ជំនួយមនុស្សធម៌ចំនួន ២៥ម៉ឺនដុល្លារអាម៉េរិក ដើម្បីគាំទ្រដល់ពលរដ្ឋភៀសសឹកដែលរងគ្រោះដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ នាពេលថ្មីៗនេះ។ បើតាមស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា កាលពីថ្ងៃទី០១ ខែមករា បានឱ្យដឹងថា  ជំនួយហិរញ្ញវត្ថុនេះ ធ្វើឡើងតាមរយៈអង្គការអុកស្វាម ដោយនឹងផ្ដល់ទឹកស្អាត សម្ភារៈអនាម័យ អាហារ កញ្ចប់សម្ភារៈចំបាច់សម្រាប់ស្ត្រី និងកុមារី និងកន្លែងស្នាក់នៅបណ្ដោះ អាសន្ន។

អង្គការអុកស្វាម បានចាត់ទុកវិភាគទាននេះ ជាការគាំទ្រនិងការស្ដារសេចក្ដីថ្នៃថ្នូរ សុវត្ថិភាព និងក្ដីសង្ឃឹមពលរដ្ឋភៀសសឹកឡើងវិញ។ ទន្ទឹមនឹងនេះ អូស្ត្រាលី និងអង្គការអុកស្វាម បានរំពឹងថា ពលរដ្ឋភៀសសឹកទាំងអស់ នឹងអាចឆាប់បានត្រឡប់ទៅផ្ទះពួកគេឡើងវិញ និងដោយសុវត្ថិភាព។

សូមជម្រាបថា គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៦នេះ ជនភៀសសឹកបន្តស្នាក់នៅជំរុំសុវត្ថិភាពចំនួន ២៨០.០៩១នាក់ ក្នុងនោះស្រី្ត ១៤៧.៤៣០នាក់ និងកុមារ ៩០.៦៧០នាក់។ ចំណែកអាជ្ញាធរមានសមត្ថកិច្ច ក៏កំពុងចាត់ចែងការងារអាទិភាពជាច្រើននៅតាមភូមិករពលរដ្ឋ។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ចេញផ្សាយនៅយប់ថ្ងៃទី០៣ ខែមករា៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…