Skip to main content
Preah Sihanouk Provincial Television
Log in

ខេត្តព្រះសីហនុ និងតំបន់ជាប់សមុទ្រ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងរលកសមុទ្រធំៗ

Historical original · translation unavailable

(ព្រះសីហនុ)៖ ខេត្តព្រះសីហនុ និងកោះកុង កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងរលកសមុទ្រកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ។ 

ស្ថានភាពនេះ បណ្តាលមកពីព្យុះទី៣ ឈ្មោះ មួន (Mun)T2503 និងព្យុះទី៤ ឈ្មោះ ដាណាស (Danas) T2504 ក្នុងឆ្នាំ២០២៥ មានឥទ្ធិពល លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥។ នេះបើយោងតាមក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបដែរថា ព្យុះមូន និងព្យុះដាណាស នេះពុំមានឥទ្ធិពល ខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ៕

ដោយ៖ ចិន្តា ទីទិ

Comments

Loading comments…