Skip to main content
Preah Sihanouk Provincial Television
Log in

សប្បុរសជនឥណ្ឌាស្នើក្រសួងទេសចរណ៍គំាទ្រគម្រោងសាងសង់រូបសំណាកព្រះវិស្ណុនៅកម្ពុជា

KPS99TVHistorical original · translation unavailable

Summary

Please click the link to get more news details

បន្ទាប់ពីកងទ័ពថៃបានវាយកម្ទេចទេវរូបព្រះវិស្ណុនៅតំបន់អានសេះក្នុងសង្គ្រាម២១ថ្ងៃនៃការឈ្លានពានទឹកដីកម្ពុជា សប្បុរសជនឥណ្ឌាដែលស្រលាញ់សនិ្តភាព និងគាំទ្រអភិរក្សទេសចរណ៍បែបវប្បធម៌ និងសាសនាស្នើសុំក្រសួងទេសចរណ៍ជួយគំាទ្រលើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុនៅកម្ពុជា និងកិច្ចសហការនាំភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាកាន់តែច្រើនឡើង។

ក្នុងជំនួបជាមួយឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ លោកបណ្ឌិត Rajiv Raj Jagasia ស្ថាបនិកស្ថាប័នឥណ្ឌា Diplomacy for Good Foundation បានលើកជាសំណើសុំការគាំទ្រពីក្រសួងទេសចរណ៍លើគម្រោងសាងសង់រូបសំណាកព្រះវិស្ណុកម្ពុជា-ឥណ្ឌានៅកម្ពុជា តាមរយៈជំនួយគំាទ្រពីសប្បុរសជនឥណ្ឌាដែលស្រលាញ់វប្បធម៌ប្រពៃណីរបស់កម្ពុជានិងប្រទេសកម្ពុជា។

លោកបណ្ឌិតស្ថាបនិក បានបង្ហាញពីសកម្មភាពការងាររបស់ស្ថាប័នលើការងារការទូតទេសចរណ៍ ការជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ តាមរយៈសកម្មភាពការទូត និងវប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការជំរុញភ្ញៀវទេសចរឥណ្ឌាមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើនឡើងបន្ថែមទៀត។

ឆ្លើយតបនឹងសំណើខាងលើ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរសប្បុរសជនឥណ្ឌាទាំងអស់ដែលបានលើកនូវគំនិតផ្តួចផ្តើមដ៏ល្អនេះឡើង ថែមទាំងការទាក់ទាញកំណើនភ្ញៀវទេសចរឥណ្ឌាមកទស្សនានៅកម្ពុជា តាមរយៈសកម្មភាពការទូតទេសចរណ៍ និងវប្បធម៌ ដែលប្រទេសកម្ពុជា និងឥណ្ឌាមានចំណងការទូតជាង៧៤ឆ្នាំមកហើយ ព្រមទាំងជាបងប្អូនរួមវប្បធម៌ និងអរិយធម៌ជាងពាន់ឆ្នាំមកហើយ។ ឯកឧត្តមរដ្ឋមន្រ្តីស្នើលោកបណ្ឌិតស្ថាបនិកបន្តជួយផ្សព្វផ្សាយពីសភាពការណ៍ពិត កត្តាសុខសន្តិភាព សន្តិសុខ ការអភិវឌ្ឍលើគ្រប់វិស័យ និងវត្តមានភ្ញៀវទេសចរឥណ្ឌាដែលកំពុងកើនឡើងមកកម្ពុជានាពេលនេះដល់ប្រជាជនឥណ្ឌា ដើម្បីមកទស្សនាកម្ពុជាឱ្យកើនឡើងបន្ថែម៕

ដោយ៖ ង៉ែត ពិសាន្ត

Comments

Loading comments…